ព្រះត្រៃបិដក ភាគ ០៤
ដោយកម្រ។ កាលដែលសេដ្ឋីគហបតីពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនគួរនឹងទទួលយកអាមិសៈអំពីដៃភិក្ខុនីសោះ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ ឮថាអ្នកឯងទទួលយកអាមិសៈអំពីដៃភិក្ខុនី ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា នែភិក្ខុ ភិក្ខុនីនោះត្រូវជាញាតិរបស់អ្នកដែរ ឬមិនត្រូវជាញាតិទេ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ភិក្ខុនីនោះមិនត្រូវជាញាតិទេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា នែមោឃបុរស បុគ្គលដែលមិនមែនជាញាតិ តែងមិនដឹងនូវអំពើសមគួរ ឬមិនសមគួរ អំពើល្អិតល្អ ឬមិនល្អិតល្អរបស់ស្រីដែលមិនមែនជាញាតិឡើយ នែមោឃបុរស អ្នកឯងមិនគួរនឹងទទួលយកអាមិសៈអំពីដៃភិក្ខុនីដែលមិនមែនជាញាតិទេ នែមោឃបុរស អំពើនេះមិនមែននាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយទទួលយកខាទនីយៈ ឬភោជនីយៈដោយដៃរបស់ខ្លួន អំពីដៃភិក្ខុនីដែលមិនមែនជាញាតិ ដែលចូលទៅកាន់ចន្លោះផ្ទះ
ID: 636788620648806671
ទៅកាន់ទំព័រ៖