ព្រះត្រៃបិដក ភាគ ០៤

ហើយ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​ភិក្ខុ​នោះ​ត្រូវ​សំដែង​អាបត្តិ​បាដិទេសនីយៈ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ត្រូវអាបត្តិ​បាដិទេសនីយៈ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ហើយ​ ​មិនជា​ទី​សប្បាយ​ ​ឥឡូវ​ខ្ញុំ​សូម​សំដែង​អាបត្តិ​នោះ​ចេញ​។​ ​
 ​[​៤០០​]​ ​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ភិក្ខុនី​ដែល​មិនបាន​ជាប់​ទាក់ទងគ្នា​អំពី​ចំណែកខាង​មាតា​ ​ឬ​បិតា​ដរាប​តាំងពី​គូ​នៃ​ជីដូនជីតា​ទី៧​ ​ហៅថា​មិនមែន​ជា​ញាតិ​។​ ​ស្រី​ដែល​បាន​ឧបសម្បទា​ក្នុង​សំណាក់​សង្ឃ​ទាំងពីរ​ពួក​ ​ហៅថា​ ​ភិក្ខុនី​។​ ​ច្រក​រហូត​(​ក្តី​)​ ​ច្រក​ទាល់​(​ក្តី​)​ ​ទីប្រជុំ​ផ្លូវ​មាន​ជ្រុង៤​ ​ឬ​មាន​ជ្រុង៣​(​ក្តី​)​ ​ផ្ទះ​របស់​ត្រកូល​(​ក្តី​)​ ​ហៅថា​ចន្លោះផ្ទះ​។​ ​ដែល​ហៅថា​ ​ខាទ​នីយៈ​ ​គឺ​លើកលែង​ភោជន​ទាំង៥​ ​និង​របស់​ដែល​ជាយា​មកា​លិក​ ​សត្តាហកាលិក​ ​យាវជីវិក​ចេញ​ ​ក្រៅពីនោះ​ហៅថា​ ​ខាទ​នីយៈ​ទាំងអស់​។​ ​ដែល​ហៅថា​ ​ភោជ​នីយៈ​នោះ​ ​គឺ​ភោជន​មាន៥យ៉ាង​ ​បាន​ដល់​បាយ១​ ​នំ​កុម្មាស១​ ​សដូវ១​ ​ត្រី១​ ​សាច់១​។​ ​ភិក្ខុ​ទទួលយក​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​នឹង​ទំពាស៊ី​ ​នឹង​បរិភោគ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បា​ដិ​ទេស​នីយៈ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​មិនមែន​ជា​ញាតិ​ ​ហើយ​ទទួលយក​ខាទនីយ​ ​ឬ​ភោជ​នីយៈ​ដោយដៃ​របស់​ខ្លួន​ ​អំពី​ដៃ​ភិក្ខុនី​ដែល​ចូល​ទៅកាន់​ចន្លោះ​ផ្លូវ​ ​យក​មក​ទំពាស៊ី​ក្តី​ ​
ថយ | ទំព័រទី ៤០៩ | បន្ទាប់
ID: 636788621057700058
ទៅកាន់ទំព័រ៖