ព្រះត្រៃបិដក ភាគ ០៤

ប្រដៅ​ភិក្ខុនី​អម្បាល​នោះ​ដរាបដល់​យប់​ ​ហើយ​បញ្ជូន​ទៅវិញ​ថា​ ​ម្នាលនាង​ទាំងឡាយ​ ​ពួក​នាង​ចូរ​ទៅចុះ​។​ ​វេលា​នោះ​ ​ទ្វារ​នគរ​គេ​បិទ​ហើយ​ ​ភិក្ខុនី​ទាំងនោះ​ក៏​នៅ​ខាងក្រៅ​នគរ​ ​លុះ​ព្រឹក​ឡើង​ទើប​ចូល​ទៅកាន់​នគរ​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​នេះ​ ​មិនមែន​ជា​ព្រហ្មចារិនី​ ​(​មិនមែន​ជា​អ្នក​ប្រព្រឹត្ត​ល្អ​)​ទេ​ ​នៅជា​មួយ​នឹង​ភិក្ខុ​ទាំងឡាយ​ក្នុង​អារាម​ ​ហើយ​ទើបតែ​ចូល​មកកាន់​នគរ​ក្នុង​កាល​ឥឡូវនេះ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​មនុស្ស​អម្បាល​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ចូ​ឡ​បន្ថ​ក​ដ៏​មាន​អាយុ​ ​កាល​ព្រះអាទិត្យ​អស្តង្គត​ហើយ​ ​មិន​គួរ​នឹង​ទៅ​ប្រដៅ​ភិក្ខុនី​ទាំងឡាយ​ទេ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ចូ​ឡ​បន្ថ​កៈ​ ​ឮថា​ ​កាល​ព្រះអាទិត្យ​អស្តង្គត​ហើយ​ ​អ្នកឯង​ទៅ​ប្រដៅ​ភិក្ខុនី​ទាំងឡាយ​ ​ពិតមែន​ឬ​។​ ​ព្រះ​ចូ​ឡ​បន្ថ​ក​ដ៏​មាន​អាយុ​ទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ចូ​ឡ​បន្ថ​កៈ​ ​កាល​ព្រះអាទិត្យ​អស្តង្គត​ទៅ​ហើយ​ ​អ្នកឯង​មិន​គួរ​នឹង​ទៅ​ប្រដៅ​ភិក្ខុនី​ទាំងឡាយ​ទេ​ ​ម្នាល​ចូ​ឡ​បន្ថៈ​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636786890636568195
ទៅកាន់ទំព័រ៖