ព្រះត្រៃបិដក ភាគ ០៤
បរិភោគក្តី ត្រូវអាបត្តិបាដិទេសនីយៈ។ ភិក្ខុមានសេចក្តីសង្ស័យនឹងភិក្ខុនីដែលមិនមែនជាញាតិ ហើយទទួលយកខាទនីយៈ ឬភោជនីយៈដោយដៃរបស់ខ្លួន អំពីដៃភិក្ខុនីដែលចូលទៅកាន់ចន្លោះផ្ទះ យកមកទំពាស៊ីក្តី បរិភោគក្តី ត្រូវអាបត្តិបាដិទេសនីយៈ។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុសំគាល់ថាជាញាតិ ហើយទទួលយកខាទនីយៈ ឬភោជនីយៈដោយដៃរបស់ខ្លួនអំពីដៃភិក្ខុនីដែលចូលទៅកាន់ចន្លោះផ្ទះ យកមកទំពាស៊ីក្តី បរិភោគក្តី ត្រូវអាបត្តិបាដិទេសនីយៈ។ ភិក្ខុទទួលយករបស់ដែលជាយាមកាលិក សត្តាហកាលិក និងរបស់ដែលជាយាវជីវិក ដើម្បីជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិទុក្កដគ្រប់ៗវារៈដែលលេបចូលទៅ។ ភិក្ខុទទួលយកខាទនីយៈ ឬភោជនីយៈអំពីដៃភិក្ខុនីដែលបានឧបសម្បទាក្នុងសំណាក់សង្ឃតែម្ខាង ដោយបំណងថា អាត្មាអញនឹងទំពាស៊ី នឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិទុក្កដគ្រប់ៗវារៈដែលលេបចូលទៅ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវអាបត្តិឡើយ។
ID: 636788621363437545
ទៅកាន់ទំព័រ៖