ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី២​ ​


 [​៤០២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​វេឡុ​វន​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​មាន​ពួក​ភិក្ខុ​ដែលគេ​បាន​និមន្ត​មក​ឆាន់​ក្នុង​សំណាក់​របស់​ត្រកូល​ទាំងឡាយ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុនី​ទៅ​ឈរ​បង្គាប់​គេ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ប្រគេន​សម្ល​មក​ក្នុង​ទីនេះ​ ​អ្នក​ទាំងឡាយ​ចូរ​ប្រគេន​បាយ​មក​ក្នុង​ទីនេះ​ដូច្នេះ​ ​ចំពោះ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​។​ ​ឯ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក៏បាន​ឆាន់​ដរាប​ទាល់តែ​ឆ្អែត​។​ ​ពួក​ភិក្ខុ​ឯទៀត​ក៏​ឆាន់ចង្ហាន់​មិនបាន​បរិបូណ៌​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​គួរ​នឹង​មិន​ឃាត់​ពួក​ភិក្ខុនី​ដែល​ជា​អ្នក​បង្គាប់​គេ​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​មិនបាន​ឃាត់​ពួក​ភិក្ខុនី​ដែល​កំពុង​បង្គាប់​គេ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បន្ទោស​ថា​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មិន​គួរ​នឹង​មិន​ឃាត់​ពួក​ភិក្ខុនី​ដែល​កំពុង​បង្គាប់​គេ​ទេ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លា​ឡើង​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​កាន់តែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ៤១២ | បន្ទាប់
ID: 636788622193034995
ទៅកាន់ទំព័រ៖