ព្រះត្រៃបិដក ភាគ ០៤
ដែលហៅថាបង្គាប់ គឺភិក្ខុនីណាពោលថា អ្នកទាំងឡាយចូរប្រគេនសម្លមកក្នុងទីនេះ អ្នកទាំងឡាយចូរប្រគេនបាយមកក្នុងទីនេះ តាមសមគួរដល់ភិក្ខុដែលជាមិត្ត ភិក្ខុដែលធ្លាប់ស្គាល់ ភិក្ខុដែលធ្លាប់ស្និទ្ធស្នាល ភិក្ខុដែលមានឧបជ្ឈាយ៍ស្មើគ្នា ភិក្ខុដែលមានអាចារ្យស្មើគ្នា ភិក្ខុនីនេះហៅថាជាអ្នកបង្គាប់។ ពាក្យថា ភិក្ខុទាំងនោះ គឺពួកភិក្ខុដែលកំពុងឆាន់ (នោះឯង)។ ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនីដែលកំពុងបង្គាប់នោះឯង។ ភិក្ខុទាំងនោះ ត្រូវបណ្តេញភិក្ខុនីនោះដោយពាក្យថា នែនាង ៗចូរថយចេញទៅសិន ទម្រាំតែពួកភិក្ខុឆាន់រួចសព្វគ្រប់។ ភិក្ខុសូម្បី១រូប បើមិនបានបណ្តេញភិក្ខុនីទេ ហើយទទួលយកដោយគិតថា អាត្មាអញនឹងទំពាស៊ី នឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិបាដិទេសនីយៈគ្រប់ៗវារៈដែលលេបចូលទៅ។
[៤០៤] ឧបសម្បន្នា
(១) កំពុងបង្គាប់ ភិក្ខុដឹងច្បាស់ថា ឧបសម្បន្នាមែន តែមិនបានពោលហាម ត្រូវអាបត្តិបាដិទេសនីយៈ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងឧបសម្បន្នាកំពុងបង្គាប់ ហើយមិនបានពោលហាម ត្រូវអាបត្តិបាដិទេសនីយៈ។ ឧបសម្បន្នាកំពុងបង្គាប់ ភិក្ខុមានសេចក្តីសំគាល់ថាអនុបសម្បន្នាទៅវិញ ហើយមិនបានពោលហាម ត្រូវអាបត្តិ
(១) ស្រីដែលបានឧបសម្បទាអំពីឧភតោសង្ឃ ដែលហៅថា ភិក្ខុនីនោះឯង ។
ID: 636788623120058018
ទៅកាន់ទំព័រ៖