ព្រះត្រៃបិដក ភាគ ០៤
បាដិទេសនីយៈ។ ស្រីដែលបានឧបសម្បទាក្នុងសំណាក់ភិក្ខុនីសង្ឃតែម្ខាងកំពុងពោលបង្គាប់ ភិក្ខុមិនបានពោលហាម ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុសំគាល់ថាឧបសម្បនាទៅវិញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងអនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុសំគាល់ថាអនុបសម្បន្នាមែន មិនត្រូវអាបត្តិឡើយ។
[៤០៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១០យ៉ាង) គឺភិក្ខុនីបង្គាប់ទាយកឲ្យប្រគេនភត្តរបស់ខ្លួន មិនប្រគេនដោយខ្លួនឯង១ ភិក្ខុនីប្រគេនភត្តរបស់ពួកជនដទៃ មិនបានប្រើអ្នកដទៃឲ្យប្រគេន១ វត្ថុណាដែលទាយកមិនទាន់ប្រគេន ភិក្ខុនីក៏បង្គាប់គេឲ្យប្រគេនវត្ថុនោះ១ ទាយកមិនទាន់ប្រគេនក្នុងទីណា ភិក្ខុនីបង្គាប់គេឲ្យប្រគេនក្នុងទីនោះ១ ភិក្ខុនីបង្គាប់គេឲ្យប្រគេនភត្តដ៏ស្មើគ្នាដល់ពួកភិក្ខុទាំងពួង១ សិក្ខមានាពោលបង្គាប់១ សាមណេរីពោលបង្គាប់១ អាបត្តិមិនមានដល់ភិក្ខុ ព្រោះភោជនទាំងពួង វៀរលែងតែភោជន៥យ៉ាងចេញ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី២ ចប់។
ID: 636788623616536415
ទៅកាន់ទំព័រ៖