ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៣​ ​


 [​៤០៦​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ក្នុង​ក្រុង​សាវត្ថី​ ​មានត្រកូល១មាន​សេចក្តី​ជ្រះថ្លា​ទាំងពីរ​នាក់​(​១​)​ ​(​ប្តី​ប្រពន្ធ​)​ ​បាន​ចំរើន​ដោយ​សទ្ធា​ ​តែ​សាបសូន្យ​ចាក​ទ្រព្យសម្បត្តិ​។​ ​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ណា​ដែល​កើតឡើង​ក្នុង​ត្រកូល​នោះ​ក្នុង​វេលា​មុន​ភត្ត​ ​ជន​ទាំងនោះ​ជួនកាល​ខាន​បរិភោគ​ខ្លួនឯង​ ​ព្រោះ​ចាត់ចែង​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ទាំងអស់​នោះ​ប្រគេន​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ជា​សក្យ​បុត្ត​ ​មិន​គួរ​នឹង​មិន​ស្គាល់ប្រមាណ​ ​ហើយ​ទទួលយក​សោះ​ ​ជន​ទាំងឡាយ​នេះ​បាន​ប្រគេន​នូវ​ខាទ​នីយៈ​ ​និង​ភោជ​នីយៈ​ដល់​ភិក្ខុ​ទាំងនេះ​ ​ហើយ​ជួនកាល​ខាន​បរិភោគ​ខ្លួនឯង​។​ ​កាល​ពួក​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​ឮ​ច្បាស់​។​ ​វេលា​នោះ​ ​ភិក្ខុ​ទាំងនោះ​ក៏បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​នូវ​ធម្មី​កថា​ក្នុង​គ្រានោះ​ ​ហើយ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ដោយ​ព្រះពុទ្ធដីកា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​
​(​១​)​ ​អដ្ឋកថា​ ​បានឮ​ថា​ក្នុង​ត្រកូល​នោះ​មាន​ជន​ពីរ​នាក់​បានសម្រេច​ព្រះ​សោតាបត្តិផល​ ​។​
ថយ | ទំព័រទី ៤១៦ | បន្ទាប់
ID: 636788624045160931
ទៅកាន់ទំព័រ៖