ព្រះត្រៃបិដក ភាគ ០៤

ណា​ដែល​ចំរើន​ដោយ​សទ្ធា​ ​តែ​សាបសូន្យ​ចាក​ទ្រព្យសម្បត្តិ​ ​តថាគត​អនុញ្ញាត​ដើម្បី​ឲ្យ​ៗ​នូវ​សេក្ខ​សម្មតិ​ ​គឺ​សម្មតិ​ត្រកូល​នោះ​ថា​ ​ជា​សេក្ខ​ត្រកូល​ ​ដោយ​កម្ម​មាន​ញត្តិ​ជា​គំរប់​ពីរ​ ​ចំពោះ​ត្រកូល​បែបនេះ​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​សេក្ខ​សម្មតិ​)​ ​សង្ឃ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​ភិក្ខុ១រូប​ដែល​ជា​អ្នក​ឈ្លាស​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ព្រះសង្ឃ​សូម​ស្តាប់​នូវ​ពាក្យ​ខ្ញុំ​ ​(​ដ្បិត​)​ ​ត្រកូល​ឈ្មោះ​នេះ​តែង​ចំរើន​ដោយ​សទ្ធា​ ​តែ​សាបសូន្យ​ចាក​ទ្រព្យសម្បត្តិ​។​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​ឲ្យ​នូវ​សេក្ខ​សម្មតិ​ដល់​ត្រកូល​ឈ្មោះ​នេះ​ចុះ​។​ ​នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​ឲ្យដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ព្រះសង្ឃ​សូម​ស្តាប់​នូវ​ពាក្យ​ខ្ញុំ​ ​(​ដ្បិត​)​ ​ត្រកូល​ឈ្មោះ​នេះ​ ​ចំរើន​ដោយ​សទ្ធា​ ​តែ​សាបសូន្យ​ចាក​ទ្រព្យ​។​ ​ឥឡូវ​សង្ឃ​ឲ្យ​នូវ​សេក្ខ​សម្មតិ​ដល់​ត្រកូល​ឈ្មោះ​នេះ​។​ ​កិរិយា​ឲ្យ​នូវ​សេក្ខ​សម្មតិ​ដល់​ត្រកូល​ឈ្មោះ​នេះ​ ​បើ​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​បើ​មិន​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ពោល​ឡើង​។​ ​សេក្ខ​សម្មតិ​ ​សង្ឃ​បាន​ឲ្យ​ដល់​ត្រកូល​មានឈ្មោះ​នេះ​រួចស្រេច​ហើយ​។​ ​ការ​ឲ្យ​សេក្ខ​សម្មតិ​សមគួរ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​
ថយ | ទំព័រទី ៤១៧ | បន្ទាប់
ID: 636788624363599145
ទៅកាន់ទំព័រ៖