ព្រះត្រៃបិដក ភាគ ០៤

បាន​ជា​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ត្រង់​ហេតុ​ដែល​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ពួក​ត្រកូល​ណាមួយ​ដែល​សង្ឃ​បាន​សន្មត​ថា​ជា​សេក្ខ​ត្រកូល​ហើយ​ ​ភិក្ខុ​ណាមួយ​ទទួលយក​ខាទ​នីយៈ​ក្តី​ ​ភោជ​នីយៈ​ក្តី​ ​ដោយដៃ​របស់​ខ្លួន​ ​អំពី​ពួក​ត្រកូល​ដែល​សង្ឃ​បាន​ឲ្យ​សេក្ខ​សម្មតិ​បែប​នោះ​ ​ហើយ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​ភិក្ខុ​នោះ​ត្រូវ​សំដែង​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ត្រូវអាបត្តិ​ឈ្មោះ​បាដិទេសនីយៈ​ ​មិនជា​ទី​សប្បាយ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ ​ឥឡូវ​ខ្ញុំ​សូម​សំដែង​នូវ​អាបត្តិ​នោះ​ចេញ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បាន​បញ្ញត្ត​ហើយ​ដល់​ពួក​ភិក្ខុ​យ៉ាងនេះ​។​
 [​៤០៧​]​ ​សម័យ​នោះ​ឯង​ ​មហោស្រព​ ​(​គេលេង​)​ ​នៅ​ក្រុង​សាវត្ថី​។​ ​ពួក​មនុស្ស​ ​គេ​បាន​និមន្ត​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឆាន់​។​ ​ចំណែកខាង​ត្រកូល​នោះ​ឯង​ ​ក៏បាន​និមន្ត​ភិក្ខុ​ទាំងឡាយ​ឲ្យ​(​ឆាន់ចង្ហាន់​)​។​ ​ភិក្ខុ​ទាំងឡាយ​នឹក​រង្កៀស​ ​មិន​ហ៊ាន​ទទួល​និមន្ត​ ​ព្រោះ​គិតថា​ ​ការដែល​ទទួល​ ​យក​ខាទ​នីយៈ​ក្តី​ ​ភោជ​នីយៈ​ក្តី​ ​ដោយដៃ​របស់​ខ្លួន​ ​អំពី​ពួក​ត្រកូល​ដែល​សង្ឃ​បាន​សន្មត​ថា​សេក្ខ​ហើយ​ ​(​យក​មក​)​ទំពាស៊ី​ ​ឬ​បរិភោគ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឃាត់​ហើយ​។​ ​មនុស្ស​ទាំងឡាយ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​យើង​នឹង​រស់នៅ​ប្រយោជន៍អ្វី​ ​ដ្បិត​លោកម្ចាស់​
ថយ | ទំព័រទី ៤១៨ | បន្ទាប់
ID: 636788624790033535
ទៅកាន់ទំព័រ៖