ព្រះត្រៃបិដក ភាគ ០៤

ទាំងឡាយ​ ​មិន​ហ៊ាន​ទទួលយក​ខាទ​នីយៈ​ភោជ​នីយៈ​របស់​យើង​ ​កាល​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​ពួក​ភិក្ខុ​ក៏បាន​ឮ​ច្បាស់​។​ ​វេលា​នោះ​ ​ភិក្ខុ​ទាំងនោះ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​វេលា​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ដើម្បីឲ្យ​ភិក្ខុ​ដែល​មាន​គេ​និមន្ត​ ​ហើយ​ទទួលយក​ខាទ​នីយៈ​ក្តី​ ​ភោជ​នីយៈ​ក្តី​ ​ដោយដៃ​របស់​ខ្លួន​ ​អំពី​ពួក​ត្រកូល​ដែល​សង្ឃ​បាន​សន្មត​ថា​ជា​សេក្ខ​ត្រកូល​ ​ហើយ​(​យក​មក​)​ ​ទំពាស៊ី​ ​ឬ​បរិភោគ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ពួក​ត្រកូល​ណាមួយ​ដែល​សង្ឃ​បាន​សន្មត​ថា​ជា​សេក្ខ​ត្រកូល​ហើយ​ ​ភិក្ខុ​ណាមួយ​ ​ឥតមាន​គេ​និមន្ត​ក្នុង​កាលមុន​ ​ហើយ​ទទួលយក​ខាទ​នីយៈ​ក្តី​ ​ភោជ​នីយៈ​ក្តី​ ​ដោយដៃ​របស់​ខ្លួន​ ​អំពី​ពួក​ត្រកូល​ដែល​សង្ឃ​បាន​សន្មត​ថា​ជា​សេក្ខ​ត្រកូល​ ​មាន​សភាព​បែប​នោះ​ហើយ​ ​(​យក​មក​)​ ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​ភិក្ខុ​នោះ​ត្រូវ​សំដែង​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ត្រូវហើយ​នូវ​អាបត្តិ​បាដិទេសនីយៈ​ ​មិនជា​ទី​សប្បាយ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ ​ខ្ញុំ​សូម​សំដែង​នូវ​អាបត្តិ​នោះ​ចេញ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បាន​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
ថយ | ទំព័រទី ៤១៩ | បន្ទាប់
ID: 636788625130503009
ទៅកាន់ទំព័រ៖