ព្រះត្រៃបិដក ភាគ ០៤

ទំពាស៊ី​ ​ឬ​បរិភោគ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ពួក​ត្រកូល​ណាមួយ​ដែល​សង្ឃ​បាន​សន្មត​ថា​ជា​សេក្ខ​ត្រកូល​ហើយ​ ​ភិក្ខុ​ណាមួយ​ ​ឥតមាន​គេ​និមន្ត​ក្នុង​កាលមុន​ ​ហើយ​ឥត​ទាំង​មាន​ជម្ងឺ​ ​បាន​ទទួលយក​ខាទ​នីយៈ​ក្តី​ ​ភោជ​នីយៈ​ក្តី​ ​ដោយដៃ​របស់​ខ្លួន​ ​អំពី​ពួក​ត្រកូល​ដែល​សង្ឃ​បាន​សន្មត​ថា​ជា​សេក្ខ​ត្រកូល​បែប​នោះ​ហើយ​ ​(​យក​មក​)​ ​ទំពាស៊ី​ ​ឬ​បរិភោគ​ ​ភិក្ខុ​នោះ​ត្រូវ​សំដែង​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ត្រូវហើយ​នូវ​អាបត្តិ​បាដិទេសនីយៈ​ ​មិនជា​ទី​សប្បាយ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ ​ខ្ញុំ​សូម​សំដែង​អាបត្តិ​នោះ​ចេញ​។​ ​
 [​៤០៩​]​ ​ពាក្យ​ថា​ ​ពួក​ត្រកូល​ណាមួយ​ដែល​សង្ឃ​បាន​សន្មត​ថា​ជា​សេក្ខ​ត្រកូល​ហើយ​ ​សេចក្តី​ថា​ ​ត្រកូល​ណា​ដែល​ចំរើន​ដោយ​សទ្ធា​ ​តែ​សាបសូន្យ​ចាក​ទ្រព្យសម្បត្តិ​ ​សង្ឃ​បាន​ឲ្យ​សេក្ខ​សម្មតិ​ដោយ​ញត្តិទុតិយកម្ម​ចំពោះ​ត្រកូល​បែបនេះ​ ​(​ត្រកូល​នោះ​)​ ​ឈ្មោះថា​សង្ឃ​បាន​សន្មត​ថា​ជា​សេក្ខ​ត្រកូល​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូច​គ្នា្នឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​អំពី​ពួក​ត្រកូល​ដែល​សង្ឃ​បាន​សន្មត​ថា​ជា​សេក្ខ​ត្រកូល​បែប​នោះ​ ​គឺ​អំពី​ពួក​ត្រកូល​ដែល​សង្ឃ​បាន​សន្មត​ថា​ជា​សេក្ខ​ត្រកូល​ ​មាន​សភាព​យ៉ាងនោះ​។​ ​ដែល​ហៅថា​ ​ឥត​គេ​និមន្ត​ ​គឺ​ឥត​គេ​និមន្ត​ដើម្បី​ឆាន់​ក្នុងថ្ងៃនេះ​ ​ឬ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ ​ទោះបី​
ថយ | ទំព័រទី ៤២១ | បន្ទាប់
ID: 636788625929298698
ទៅកាន់ទំព័រ៖