ព្រះត្រៃបិដក ភាគ ០៤

នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ទីសេនាសនៈ​ទាំងឡាយ​ណាមួយ​ដែល​មាននៅ​ក្នុង​ព្រៃ​ ​ដែលគេ​សន្មត​ថា​ជាទី​ប្រកបដោយ​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ ​ភិក្ខុ​ណាមួយ​ ​ឥតមាន​ជម្ងឺ​នៅក្នុង​ទីសេនាសនៈ​ទាំងឡាយ​មាន​សភាព​ដូច្នោះ​ ​បាន​ទទួលយក​ខាទ​នីយៈ​ក្តី​ ​ភោជ​នីយៈ​ក្តី​ ​ដែលគេ​មិនបាន​ឲ្យ​ដំណឹង​ជាមុន​ ​ដោយដៃ​របស់​ខ្លួន​ក្នុង​អារាម​ ​(​ហើយ​យក​មក​)​ ​ទំពាស៊ី​ ​ឬ​បរិភោគ​ ​ភិក្ខុ​នោះ​ត្រូវ​សំដែង​អាបត្តិ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ត្រូវហើយ​នូវ​អាបត្តិ​បាដិទេសនីយៈ​ ​មិនជា​ទី​សប្បាយ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ ​ខ្ញុំ​សូម​សំដែង​នូវ​អាបត្តិ​នោះ​ចេញ​។​ ​
 [​៤១៤​]​ ​ពាក្យ​ថា​ ​ទីសេនាសនៈ​ទាំងឡាយ​ណាមួយ​ដែល​មាននៅ​ក្នុង​ព្រៃ​ ​គឺទី​សេនាសនៈ​យ៉ាង​ជិត​បំផុត​ត្រឹម៥០០ជួរ​ធ្នូ​អំពី​ស្រុក​ ​ហៅថា​ ​សេនាសនៈ​តាំងនៅ​ក្នុង​ព្រៃ​។​ ​ដែល​ហៅថា​ ​ទី​ប្រកបដោយ​រង្កៀស​ ​គឺ​ឱកាស​ជាទី​នៅ​ ​ឱកាស​សម្រាប់​បរិភោគ​ ​ឱកាស​សម្រាប់​ឈរ​នៅ​ ​ឱកាស​សម្រាប់​អង្គុយ​នៅ​ ​ឱកាស​សម្រាប់​ដេក​នៅ​ ​របស់​ពួក​ចោរ​ក៏​ប្រាកដ​ក្នុង​អារាម​ ​ឬ​ក្នុង​ឧបចារ​នៃ​អារាម​។​ ​ដែល​ហៅថា​ ​ទី​ប្រកបដោយ​ភ័យ​ចំពោះមុខ​ ​គឺ​មនុស្ស​ទំាង​ឡាយ​ដែល​ពួក​ចោរ​វា​សម្លាប់​ ​វា​ប្លន់​ ​វា​វាយ​ ​ឬ​សំពង​ក៏​ប្រាកដ​ក្នុង​អារាម​ ​ឬ​ឧបចារ​របស់​អារាម​។​ ​ពាក្យ​ថា​
ថយ | ទំព័រទី ៤២៨ | បន្ទាប់
ID: 636788628546028366
ទៅកាន់ទំព័រ៖