ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុណាមួយ មានសេចក្តីដូចគ្នា្នឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា ក្នុងទីសេនាសនៈទាំងឡាយមានសភាពដូច្នោះ គឺទីសេនាសនៈទាំងឡាយមានសភាពបែបនេះឯង។ ដែលហៅថា គេមិនបានឲ្យដំណឹង ទោះបីសហធម្មិកបុគ្គលទាំង៥ បានឲ្យដំណឹងហើយក្តី ការឲ្យដំណឹងនេះ ក៏គង់ហៅថា គេមិនបានឲ្យដំណឹងដដែល។ ការឲ្យដំណឹងក្នុងទីដទៃក្រៅពីអារាម ឬឧបចាររបស់អារាមក្តី ការឲ្យដំណឹងយ៉ាងនេះក៏ឈ្មោះថាគេមិនបានឲ្យដំណឹងដដែល។ ដែលហៅថា មានគេឲ្យដំណឹង គឺបុគ្គលណាមួយទោះស្រីក្តី ប្រុសក្តី មកកាន់អារាម ឬឧបចាររបស់អារាមប្រាប់ (ចំពោះភិក្ខុ) ថា បពិត្រលោកម្ចាស់ដ៏ចំរើន ត្រកូលឈ្មោះនេះគេនឹងនាំយកខាទនីយៈ ឬភោជនីយៈ (មកប្រគេន)។ បើទីប្រកបដោយរង្កៀស ភិក្ខុត្រូវប្រាប់ថា ទីប្រកបដោយរង្កៀស។ បើទីប្រកបដោយភ័យចំពោះមុខ ភិក្ខុត្រូវប្រាប់ថា ទីប្រកបដោយភ័យចំពោះមុខ។ បើទាយកនិយាយថា បពិត្រលោកម្ចាស់ដ៏ចំរើន សេចក្តីរង្កៀសក្តី សេចក្តីភ័យក្តី ក៏លើកទុកចុះ ជនមុខជានឹងនាំយកខាទនីយៈ ឬភោជនីយៈមកមិនខានទេ (នោះ) ភិក្ខុត្រូវនិយាយនឹងពួកចោរថា ដ្បិតមានពួកមនុស្ស គេនឹងចូលមកក្នុងទីនេះ អ្នកទាំងឡាយចូរថយចេញសិន។ កាលទាយកឲ្យដំណឹងថានឹងប្រគេនបបរ តែទាយកនោះត្រឡប់ជានាំយក
ID: 636788628876457265
ទៅកាន់ទំព័រ៖