ព្រះត្រៃបិដក ភាគ ០៤
បរិវាររបស់បបរនោះមកប្រគេនវិញ នេះហៅថា មានគេឲ្យដំណឹងដែរ។ កាលទាយកឲ្យដំណឹងថានឹងប្រគេនភត្ត តែទាយកនោះត្រឡប់ជានាំយកបរិវាររបស់ភត្តនោះប្រគេនវិញ នេះហៅថា មានគេឲ្យដំណឹងដែរ។ កាលបើទាយកបានឲ្យដំណឹងថានឹងប្រគេនខាទនីយៈ តែទាយកនោះត្រឡប់ជានាំយកបរិវាររបស់ខាទនីយៈនោះប្រគេនវិញ នេះក៏ហៅថា គេបានឲ្យដំណឹងដែរ។ កាលបើទាយកគេបានឲ្យដំណឹងថា ត្រកូលនោះនឹងប្រគេន មានពួកមនុស្សណាក្នុងត្រកូលនោះ គេនាំយកខាទនីយៈ ឬភោជនីយៈមកប្រគេន នេះក៏ហៅថា គេបានឲ្យដំណឹងដែរ។ កាលបើទាយកគេបានឲ្យដំណឹងថា អ្នកស្រុកគេនឹងប្រគេន មានពួកមនុស្សណាក្នុងស្រុកនោះគេនាំយកខាទនីយៈ ឬភោជនីយៈមកប្រគេន នេះក៏ហៅថាគេបានឲ្យដំណឹងដែរ។ កាលបើទាយកគេបានឲ្យដំណឹងថា ប្រជុំជនគេនឹងប្រគេន មានពួកមនុស្សណាក្នុងប្រជុំជននោះ គេនាំយកខាទនីយៈ ឬភោជនីយៈមកប្រគេន នេះក៏ហៅថាគេបានឲ្យដំណឹងដែរ។ ដែលហៅថា ខាទនីយៈ គឺវៀរលែងភោជនទាំង៥យ៉ាង និងរបស់ជាយាមកាលិក សត្តាហកាលិក និងយាវជីវិកចេញ ក្រៅពីនោះហៅថាខាទនីយៈទាំងអស់។ ដែលហៅថា ភោជនីយៈ បានដល់ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ដែលហៅថា ខាងក្នុងអារាម គឺខាងក្នុងអារាមនៃអារាម
ID: 636788629173504255
ទៅកាន់ទំព័រ៖