ព្រះត្រៃបិដក ភាគ ០៤

ដែល​មាន​របង​ ​ឬ​ឧបចារ​នៃ​អារាម​ដែល​ឥត​របង​។​ ​ភិក្ខុ​ណា​ដែល​អាច​នឹង​ដើរទៅ​បិណ្ឌបាត​បាន​ ​ភិក្ខុ​នោះ​ឈ្មោះថា​គ្មាន​ជម្ងឺ​។​ ​ភិក្ខុ​ណា​ដែល​មិន​អាច​នឹង​ដើរទៅ​បិណ្ឌបាត​បានទេ​ ​ភិក្ខុ​នោះ​ឈ្មោះថា​មាន​ជម្ងឺ​។​ ​ភិក្ខុ​មិន​មាន​ជម្ងឺ​ទទួលយក​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ដែល​ទាយក​ឥត​ឲ្យ​ដំណឹង​ ​ដោយ​គិតថា​អាត្មាអញ​នឹង​ទំពាស៊ី​ ​នឹង​បរិភោគ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បា​ដិ​ទេស​នីយៈ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 [​៤១៥​]​ ​ទាយក​មិនបាន​ឲ្យ​ដំណឹង​ ​ភិក្ខុ​មិន​មាន​ជម្ងឺ​សំគាល់​ថា​ទាយក​មិនបាន​ឲ្យ​ដំណឹង​ ​ហើយ​ទទួលយក​ខាទ​នីយៈ​ក្តី​ ​ភោជ​នីយៈ​ក្តី​ដោយដៃ​របស់​ខ្លួន​ខាងក្នុង​អារាម​ ​(​យក​មក​)​ ​ទំពាស៊ី​ ​ឬ​បរិភោគ​ ​ត្រូវអាបត្តិ​បាដិទេសនីយៈ​។​ ​ភិក្ខុ​មិន​មាន​ជម្ងឺ​ ​មាន​សង្ស័យ​ក្នុង​របស់​ដែល​ទាយក​មិនទាន់​បាន​ឲ្យ​ដំណឹង​ ​ហើយ​ទទួលយក​ខាទ​នីយៈ​ក្តី​ ​ភោជ​នីយៈ​ក្តី​ដោយដៃ​របស់​ខ្លួន​ខាងក្នុង​អារាម​ ​(​យក​មក​)​ ​ទំពាស៊ី​ ​ឬ​បរិភោគ​ ​ត្រូវអាបត្តិ​បាដិទេសនីយៈ​។​ ​ទាយក​មិនបាន​ឲ្យ​ដំណឹង​ ​ភិក្ខុ​មិន​មាន​ជម្ងឺ​សំគាល់​ថា​ទាយក​បាន​ឲ្យ​ដំណឹង​ ​ហើយ​ទទួលយក​ខាទ​នីយៈ​ក្តី​ ​ភោជ​នីយៈ​ក្តី​ដោយដៃ​របស់​ខ្លួន​ខាងក្នុង​អារាម​ ​(​យក​មក​)​ ​ទំពាស៊ី​ ​ឬ​បរិភោគ​ ​ត្រូវអាបត្តិ​បាដិទេសនីយៈ​។​ ​ភិក្ខុ​ទទួល​របស់​ជាយា​មកា​លិក​ ​សត្តាហកាលិក​ ​និង​របស់​ជាយា​វជី​វិ​ក​ ​ដើម្បី​ប្រយោជន៍​ជា​អាហារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៤៣១ | បន្ទាប់
ID: 636788629723755728
ទៅកាន់ទំព័រ៖