ព្រះត្រៃបិដក ភាគ ០៤

ភិក្ខុ​ត្រូវអាបត្តិ​ទុ​ក្ក​ដ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​របស់​ដែល​ទាយក​បាន​ឲ្យ​ដំណឹង​ហើយ​ ​ភិក្ខុ​សំគាល់​ថា​គេ​មិនបាន​ឲ្យ​ដំណឹង​ទៅវិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​របស់​ដែល​ទាយក​បាន​ឲ្យ​ដំណឹង​ហើយ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​របស់​ដែល​ទាយក​បាន​ឲ្យ​ដំណឹង​ហើយ​ ​ភិក្ខុ​សំគាល់​ថា​គេ​បាន​ឲ្យ​ដំណឹង​មែន​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 [​៤១៦​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៨យ៉ាង​)​ ​គឺ​របស់​ដែល​ទាយក​បាន​ឲ្យ​ដំណឹង១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​ឆាន់​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ដែល​សល់​អំពី​ភិក្ខុ​ដែលគេ​បាន​ឲ្យ​ដំណឹង​ ​ឬ​អំពី​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​ទទួលយក​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ពី​ខាងក្រៅ​អារាម​ ​(​ហើយ​យក​មក​)​ ​ឆាន់​ខាងក្នុង​អារាម១​ ​ភិក្ខុ​ឆាន់​មើម​ឈើ​ក្តី​ ​សំបក​ឈើ​ក្តី​ ​ស្លឹកឈើ​ក្តី​ ​ផ្កាឈើ​ក្តី​ ​ផ្លែឈើ​ក្តី​ ​ដែល​ដុះ​នៅ​ខាងក្នុង​អារាម​នោះ១​ ​កាលបើ​មានហេតុ​ ​ភិក្ខុ​ឆាន់​របស់​ជាយា​មកា​លិក​ ​សត្តាហកាលិក​ ​និង​របស់​ជាយា​វជី​វិ​ក​បាន១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​(​១​)​។​
​(​១​)​ ​ត​អំពី​នេះ​ទៅ​ ​មាន​បាលី​ប្រាកដ​ក្នុង​គម្ពីរ​ខ្លះ​ថា​ ​ឧទ្ទាន​នៃ​បា​ដិ​ទេស​និ​យក​ណ្ឌ​នោះ​ថា​ ​(​មាន៤សិក្ខាបទ​)​គឺ​ ​ភិក្ខុ​ចូល​ទៅកាន់​ចន្លោះ​ស្រុក​ ​ហើយ​ទទួលយក​ចង្ហាន់​អំពី​ដៃ​ភិក្ខុនី​ដែល​មិនមែន​ជា​ញាតិ១​ ​ភិក្ខុ​មិន​ហាមឃាត់​ភិក្ខុនី​ដែល​កំពុង​បង្គាប់បញ្ជា​គ្រហស្ថ១​ ​ការ​ឲ្យ​នូវ​សេក្ខ​សម្មតិ១​ ​ការ​ឆាន់ចង្ហាន់​ក្នុង​សេនាសនៈ​តាំងនៅ​ក្នុង​ព្រៃ១​
ថយ | ទំព័រទី ៤៣២ | បន្ទាប់
ID: 636788630149890102
ទៅកាន់ទំព័រ៖