ព្រះត្រៃបិដក ភាគ ០៤

 [​៤១៧​]​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អាបត្តិ​បាដិទេសនីយៈ​ទាំង៤​ ​ខ្ញុំ​បាន​សំដែង​រួចហើយ​។​ ​ខ្ញុំ​សូម​សួរ​អស់លោក​ដ៏​មាន​អាយុ​ក្នុង​អាបត្តិ​ទាំងនោះ​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​ ​ខ្ញុំ​សូម​សួរ​ជា​គំរប់​ពីរ​ដង​ផង​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​ ​ខ្ញុំ​សូម​សួរ​ជា​គំរប់​បីដង​ផង​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ក្នុង​អាបត្តិ​ទាំងនេះ​ ​ព្រោះហេតុនោះ​បាន​ជា​លោក​ស្ងៀម​នៅ​។​ ​ខ្ញុំ​ចាំទុក​នូវ​សេចក្តី​បរិសុទ្ធ​ ​ត្រង់​ការ​ស្ងៀម​នៅ​នេះឯង​។​

​បាដិទេសនីយ​កណ្ឌ​ ​ចប់​ប៉ុណ្ណេះ​។​

ថយ | ទំព័រទី ៤៣៣ | បន្ទាប់
ID: 636788630736883676
ទៅកាន់ទំព័រ៖