ព្រះត្រៃបិដក ភាគ ០៤
            
        
        
            
            
                
                សេក្ខិយកណ្ឌ
បពិត្រលោកដ៏មានអាយុទាំងឡាយ វត្តដែលគប្បីសិក្សាទាំងនេះ តែងមកកាន់ឧទ្ទេស។
បរិមណ្ឌលវគ្គ
សារុប្ប មាន២៦
  [៤១៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលសម្រេចឥរិយាបថនៅក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុស្លៀកស្បង់ឲ្យស្លុយមុខខ្លះ ស្លុយក្រោយខ្លះ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈទាំងឡាយជាសក្យបុត្រ មិនសមបើនឹងស្លៀកស្បង់ឲ្យស្លុយមុខខ្លះ ស្លុយក្រោយខ្លះ ដូចជាពួកគ្រហស្ថដែលជាអ្នកបរិភោគកាមសោះ។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា គួរបើដែរ ពួកឆព្វគ្គិយភិក្ខុហ៊ាន
            
 
            
         
        
            
                ID: 636788631212910903 
                
            
            
                ទៅកាន់ទំព័រ៖