ព្រះត្រៃបិដក ភាគ ០៤
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានសតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤១៩] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដណ្តប់(ចីពរ) ស្លុយមុខខ្លះ ស្លុយក្រោយខ្លះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងដណ្តប់ (ចីពរ) ឲ្យជាបរិមណ្ឌល។
ភិក្ខុគប្បីដណ្តប់ឲ្យជាបរិមណ្ឌលគឺ ធ្វើនូវជាយទាំងពីរឲ្យត្រឹមស្មើគ្នា។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ដណ្តប់(ចីពរ)ឲ្យស្លុយមុខខ្លះ ស្លុយក្រោយខ្លះ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានសតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤២០] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយបើកចំហនូវកាយ
(១) ហើយដើរទៅក្នុងចន្លោះផ្ទះ (គឺក្នុងស្រុក)។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងបិទបាំងឲ្យល្អដើរទៅក្នុងចន្លោះផ្ទះ។
(១) គឺភិក្ខុមិនបានបិទបាំងកាយឲ្យជាបរិមណ្ឌល
ID: 636788633103789055
ទៅកាន់ទំព័រ៖