ព្រះត្រៃបិដក ភាគ ០៤

 ភិក្ខុ​ត្រូវតែ​សង្រួម​ឲ្យ​ល្អ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ហើយ​វាសដៃ​ ​ឬ​វាសជើង​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​គ្មាន​សតិ១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 [​៤២៤​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រឡេក​មើល​ត្រង់​ទី​នោះ​ៗ​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​មាន​ភ្នែក​សំឡឹង​ចុះ​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​។​
 ភិក្ខុ​ត្រូវតែ​មាន​ភ្នែក​សំឡឹង​ចុះ​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ក្រឡេក​មើល​ត្រឹមតែ​មួយ​ជួរ​នឹម​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ហើយ​ក្រឡេក​មើល​ត្រង់​ទី​នោះ​ៗ​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​គ្មាន​សតិ១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។
ថយ | ទំព័រទី ៤៣៩ | បន្ទាប់
ID: 636788635197658817
ទៅកាន់ទំព័រ៖