ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៣
[៤៧] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅនិគ្រោធារាម ជិតក្រុងកបិលពស្តុ ក្នុងដែនឈ្មោះសក្កៈ។ គ្រានោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ ចូលទៅកាន់លំនៅរបស់ភិក្ខុនី ហើយប្រដៅឆព្វគ្គិយភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយបាននិយាយបបួលឆព្វគ្គិយភិក្ខុនីយ៉ាងនេះថា ម្នាលនាងទាំងឡាយ ពួកនាងចូរមក យើងនឹងទៅទទួលឱវាទ (ជាមួយគ្នា)។ ឆព្វគ្គិយភិក្ខុនីនិយាយថា ម្នាលនាងទាំងឡាយ យើងទាំងឡាយនាំគ្នាទៅព្រោះហេតុនៃឱវាទធ្វើអ្វី ដ្បិតឆព្វគ្គិយភិក្ខុជាម្ចាស់ទាំងឡាយមកប្រដៅពួកយើងក្នុងលំនៅនេះហើយ។ ភិក្ខុនីទាំងឡាយនាំគ្នា ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនឹងចូលដល់លំនៅភិក្ខុនី ហើយប្រដៅភិក្ខុនីទាំងឡាយទេ។ លំដាប់នោះ ភិក្ខុនីអម្បាលនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរចូលដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅភិក្ខុនី។បេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយ
ID: 636786891818085774
ទៅកាន់ទំព័រ៖