ព្រះត្រៃបិដក ភាគ ០៤
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុគ្មានសតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤២៧] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយសើយចីវរ អង្គុយនៅក្នុងចន្លោះផ្ទះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសើយចីវរ អង្គុយនៅក្នុងចន្លោះផ្ទះ។
ភិក្ខុមិនត្រូវសើយចីវរ អង្គុយនៅក្នុងចន្លោះផ្ទះទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយសើយចីវរខាងម្ខាង ឬទាំងពីរខាង អង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុគ្មានសតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុដែលចូលទៅក្នុងអាវាស១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
បរិមណ្ឌលវគ្គជាបឋម ចប់។
ID: 636788636309122389
ទៅកាន់ទំព័រ៖