ព្រះត្រៃបិដក ភាគ ០៤

 ភិក្ខុ​មិន​ត្រូវ​សើច​ខ្លាំង​ ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ឡើយ​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ហើយ​សើច​ខ្លាំង​ ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៨យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​គ្មាន​សតិ១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​គ្រាន់តែ​ធ្វើ​ញញឹម​ក្នុង​វត្ថុ​ដែល​គួរ​ញញឹម១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 [​៤៣០​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ធ្វើ​នូវ​សំឡេង​ហ៊ោ​ ​សំឡេង​ឮ​ដ៏​ខ្លាំង​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​និយាយ​សំដី​តិច​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​។​
 ភិក្ខុ​ត្រូវ​មាន​សំឡេង​តិច​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ហើយ​ធ្វើ​នូវ​សំឡេង​ហ៊ោ​ ​សំឡេង​ឮខ្លាំង​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​គ្មាន​សតិ១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 [​៤៣១​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ធ្វើ​នូវ​សំឡេង​ហ៊ោ​ ​សំឡេង​ឮ​ដ៏​ខ្លាំង​ ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​
ថយ | ទំព័រទី ៤៤៣ | បន្ទាប់
ID: 636788637476649168
ទៅកាន់ទំព័រ៖