ព្រះត្រៃបិដក ភាគ ០៤
ខម្ភកតវគ្គ
[៤៣៨] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ (យកដៃ) ស្ទឹមចង្កេះ ដើរទៅក្នុងចន្លោះផ្ទះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិន (យកដៃ) ស្ទឹមចង្កេះ ដើរទៅក្នុងចន្លោះផ្ទះ។
ភិក្ខុមិនត្រូវស្ទឹមចង្កេះ ដើរទៅក្នុងចន្លោះផ្ទះទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយធ្វើនូវកិរិយាស្ទឹមចង្កេះតែម្ខាងក្តី ទាំងពីរខាងក្តី ហើយដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៣៩] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ (យកដៃ) ស្ទឹមចង្កេះ អង្គុយនៅក្នុងចន្លោះផ្ទះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិន (យកដៃ) ស្ទឹមចង្កេះ អង្គុយនៅក្នុងចន្លោះផ្ទះ។
ភិក្ខុមិនត្រូវ(យកដៃ)ស្ទឹមចង្កេះ ហើយអង្គុយនៅក្នុងចន្លោះផ្ទះទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយធ្វើនូវកិរិយាស្ទឹមចង្កេះតែម្ខាងក្តី ទាំងពីរខាងក្តី អង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ។
ID: 636788640554045185
ទៅកាន់ទំព័រ៖