ព្រះត្រៃបិដក ភាគ ០៤

 ដែល​ហៅថា​ ​សម្ល​ ​បាន​ដល់​សម្ល​ពីរ​យ៉ាង​ ​គឺ​សម្ល​សណ្តែកបាយ១​ ​សម្ល​សណ្តែករាជមាស១​ ​ដែល​ជន​គួរ​នឹង​នាំទៅ​ដោយដៃ​បាន​។​ ​ភិក្ខុ​ត្រូវ​ឆាន់​បិណ្ឌបាត​ឲ្យ​ល្មម​គ្នា​នឹង​សម្ល​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ឆាន់​សម្ល​ឲ្យ​ច្រើនជាង​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន១២យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​សម្ល​មាន​រស​ដ៏​ក្រៃលែង១​ ​ភិក្ខុ​ឆាន់​សម្ល​របស់​ញាតិ១​ ​ភិក្ខុ​ឆាន់​សម្ល​របស់​ជន​ដែល​បាន​បវារណា១​ ​ភិក្ខុ​ឆាន់​សម្ល​ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​ដទៃ​(​១​)​១​ ​ភិក្ខុ​ឆាន់​សម្ល​ដែល​បាន​មក​ដោយ​ទ្រព្យរបស់​ខ្លួន១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 [​៤៥២​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ច្រម​ត្រង់​កំពូល​បាយ​ ​ហើយ​ឆាន់​បិណ្ឌបាត​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​មិនបាន​ច្រម​ត្រង់​កំពូល​បាយ​ ​ហើយ​ឆាន់​បិណ្ឌបាត​។​
 ភិក្ខុ​មិន​ត្រូវ​ច្រម​ត្រង់​កំពូល​បាយ​ ​ហើយ​ឆាន់​បិណ្ឌបាត​ទេ​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ច្រម​ត្រង់​កំពូល​បាយ​ ​ហើយ​ឆាន់​បិណ្ឌបាត​ ​ត្រូវអាបត្តិ​ទុក្កដ​។​
​(​១​)​ ​បទ​ត្រង់នេះ​ហាក់ដូចជា​លើស​ ​ប្រហែល​ចំឡង​តាម​សិក្ខាបទ​ខាងដើម​ត្រង់​អង្គ​ថា​ ​ភិក្ខុ​ទទួល​សម្ល​ដើម្បី​អ្នកដទៃ​ទេ​ដឹង​ ​តែ​សិក្ខាបទ​នេះ​ ​និយាយ​ពី​ឆាន់​សម្ល​ ​ភិក្ខុ​ឆាន់​ដើម្បី​អ្នកដទៃ​ ​ដូចម្តេច​បាន​ ​បាលី​បទ​នេះ​ ​មិន​មាន​ក្នុង​ច្បាប់​ឱ​រូប​ទេ​ ​។​
ថយ | ទំព័រទី ៤៥៧ | បន្ទាប់
ID: 636788646645313586
ទៅកាន់ទំព័រ៖