ព្រះត្រៃបិដក ភាគ ០៤

 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៨យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ពួក​ជន​ជា​ម្ចាស់​របស់​គេ​លុប​សម្ល​ ​ឬ​ម្ហូប​ ​ហើយ​ប្រគេន១​ ​ភិក្ខុ​មិន​អាស្រ័យ​សេចក្តី​ល្មោភ​ច្រើន១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 [​៤៥៤​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​សូម​សម្ល​ខ្លះ​ ​បាយ​ខ្លះ​ ​ដើម្បី​ប្រយោជន៍​ខ្លួនឯង​ ​ហើយ​ឆាន់​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្ត​ ​មិនសមបើ​នឹង​ហ៊ាន​សូម​សម្ល​ខ្លះ​ ​បាយ​ខ្លះ​ ​ដើម្បី​ប្រយោជន៍​ខ្លួនឯង​ ​ហើយ​ឆាន់​សោះ​ ​អ្នកណា​ហើយដែល​មិន​គាប់ចិត្ត​នឹង​អាហារ​ដ៏​បរិបូណ៌​ ​អ្នកណា​ហើយដែល​មិន​គាប់ចិត្ត​នឹង​អាហារ​ដែល​មាន​រស​ឆ្ងាញ់​។​ ​ពួក​ភិក្ខុ​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​។​ ​ពួក​ភិក្ខុ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិនសមបើ​នឹង​ហ៊ាន​សូម​សម្ល​ខ្លះ​ ​បាយ​ខ្លះ​ ​ដើម្បី​ប្រយោជន៍​ខ្លួនឯង​ ​ហើយ​ឆាន់​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​សូម​សម្ល​ខ្លះ​ ​បាយ​ខ្លះ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​ហើយ​ឆាន់​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​
ថយ | ទំព័រទី ៤៥៩ | បន្ទាប់
ID: 636788647539234715
ទៅកាន់ទំព័រ៖