ព្រះត្រៃបិដក ភាគ ០៤
ដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរបើនឹងហ៊ានសូមសម្លខ្លះ បាយខ្លះ ដើម្បីប្រយោជន៍ខ្លួន ហើយឆាន់សោះ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះ នឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង ឬពួកជនដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសូមសម្ល ឬបាយ ដើម្បីប្រយោជន៍ខ្លួនឯង ហើយឆាន់ទេ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ពួកភិក្ខុយ៉ាងនេះ។
[៤៥៥] សម័យនោះឯង ភិក្ខុទាំងឡាយមានជម្ងឺ។ ឯពួកភិក្ខុអ្នកសួរជម្ងឺបានពោលពាក្យនេះនឹងភិក្ខុដែលមានជម្ងឺថា ម្នាលអាវុសោ អ្នកទាំងឡាយល្មមអត់ធន់បានឬទេ អ្នកទាំងឡាយល្មមញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបានឬទេ។ ភិក្ខុទាំងនោះឆ្លើយថា ម្នាលអាវុសោ ពីដើម យើងតែងសូមសម្លខ្លះ បាយខ្លះ ដើម្បីប្រយោជន៍ខ្លួនឯង ហើយឆាន់ ហេតុនោះបានជាយើងសប្បាយ តែឥឡូវនេះ ព្រះដ៏មានព្រះភាគទ្រង់ហាមឃាត់ហើយ ពួកយើងមានសេចក្តីរង្កៀស ដូច្នេះ បានជាមិនហ៊ានសូមគេ ហេតុនោះបានជាយើងមិនសប្បាយ។ ភិក្ខុទាំងនោះបានក្រាបទូល
ID: 636788647869423601
ទៅកាន់ទំព័រ៖