ព្រះត្រៃបិដក ភាគ ០៤
            
        
        
            
            
                
                 [៤៥៦] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រុងនឹងលើកទោស ហើយសំឡឹងមើលបាត្រពួកភិក្ខុដទៃ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនប្រុងលើកទោស ហើយសំឡឹងមើលបាត្រពួកភិក្ខុដទៃ។
 ភិក្ខុមិនត្រូវសំឡឹងមើលបាត្រពួកភិក្ខុដទៃ ដោយប្រុងនឹងលើលទោសទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយប្រុងនឹងលើកទោស ក៏សំឡឹងមើលបាត្រពួកភិក្ខុឯទៀត ត្រូវអាបត្តិទុក្កដ។
 វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុសំឡឹងមើលដោយគិតថា អញនឹងឲ្យ ឬអញនឹងប្រើគេឲ្យឲ្យ១ ភិក្ខុមិនបានប្រុងនឹងលើកទោស ហើយសំឡឹងមើល១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 [៤៥៧] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុធ្វើពំនូតបាយធំពេក។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនធ្វើពំនូតបាយឲ្យធំពេក។
 ភិក្ខុមិនត្រូវធ្វើពំនូតបាយឲ្យធំពេកទេ(១) ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយធ្វើពំនូតបាយឲ្យធំពេក ត្រូវអាបត្តិទុក្កដ។
(១) អដ្ឋកថា ពំនូតបាយធំពេកប៉ុនពងក្ងោក តូចពេកប៉ុនពងមាន់ មិនគួរ បើពូតឲ្យទៅជាកណ្តាល គួរ
             
            
         
        
            
                ID: 636788649012718994 
                
            
            
                ទៅកាន់ទំព័រ៖