ព្រះត្រៃបិដក ភាគ ០៤

 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន១០យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​ឆាន់​បង្អែម១​ ​ផ្លែឈើ​តូច​ធំ១​ ​សម្ល​ឧត្តរិភង្គ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 ​[​៤៥៨​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ធ្វើ​ពំនូត​បាយ​វែង​ពេក​ ​ហើយ​ឆាន់​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​ធ្វើ​ពំនូត​បាយ​ឲ្យ​ជា​បរិមណ្ឌល​ ​គឺ​ឲ្យ​មូល​។​
 ភិក្ខុ​ត្រូវ​ធ្វើ​ពំនូត​បាយ​ឲ្យ​ជា​បរិមណ្ឌល​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ហើយ​ធ្វើ​ពំនូត​បាយ​ឲ្យ​វែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន១០យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​ឆាន់​បង្អែម១​ ​ផ្លែឈើ​តូច​ធំ១​ ​សម្ល​ឧត្តរិភង្គ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សក្ក​ច្ច​វគ្គទី៤​ ​ចប់​។​

ថយ | ទំព័រទី ៤៦៣ | បន្ទាប់
ID: 636788649664766289
ទៅកាន់ទំព័រ៖