ព្រះត្រៃបិដក ភាគ ០៤
            
        
        
            
            
                
                 ភិក្ខុកាលឆាន់បាយមិនត្រូវញាត់(ម្រាម)ដៃទាំងអស់ចូលទៅក្នុងមាត់ទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយឆាន់បាយញាត់(ម្រាម)ដៃទាំងអស់ចូលទៅក្នុងមាត់ ត្រូវអាបត្តិទុក្កដ។
 វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 [៤៦១] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុនិយាយទាំងពំនូតបាយនៅក្នុងមាត់។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិននិយាយទាំងពំនូតបាយនៅក្នុងមាត់។
 ភិក្ខុមិនត្រូវនិយាយទាំងពំនូតបាយនៅក្នុងមាត់ទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយនិយាយទាំងពំនូតបាយនៅក្នុងមាត់ ត្រូវអាបត្តិទុក្កដ។
 វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
            
            
         
        
            
                ID: 636788650813672002 
                
            
            
                ទៅកាន់ទំព័រ៖