ព្រះត្រៃបិដក ភាគ ០៤

 [​៤៦២​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឆាន់​បោះ​ដុំ​បាយ​(​ទៅ​ក្នុង​មាត់​)​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​មិន​ឆាន់​បោះ​ដុំ​បាយ​(​ទៅ​ក្នុង​មាត់​)​។​
 ភិក្ខុ​មិន​ត្រូវ​ឆាន់​បោះ​ដុំ​បាយ​(​ទៅ​ក្នុង​មាត់​)​ទេ​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ឆាន់​បោះ​ដុំ​បាយ​(​ទៅ​ក្នុង​មាត់​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៩យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​ឆាន់​បង្អែម១​ ​ផ្លែឈើ​តូច​ធំ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 [​៤៦៣​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឆាន់​កាត់​ពំនូត​បាយ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​មិន​ឆាន់​កាត់​ពំនូត​បាយ​។​
 ភិក្ខុ​មិន​ត្រូវ​ឆាន់​កាត់​ពំនូត​បាយ​ទេ​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ឆាន់​កាត់​ពំនូត​បាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន១០យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​ឆាន់​បង្អែម១​ ​ផ្លែឈើ​តូច​ធំ១​ ​សម្ល​ឧត្តរិភង្គ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ៤៦៦ | បន្ទាប់
ID: 636788651496161038
ទៅកាន់ទំព័រ៖