ព្រះត្រៃបិដក ភាគ ០៤
ត្រាស់ហៅភិក្ខុទាំងឡាយមកដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវនិយាយកំប្លែងប្រារព្ធព្រះពុទ្ធ ឬព្រះធម៌ ឬព្រះសង្ឃទេ ភិក្ខុណានិយាយ ត្រូវអាបត្តិទុក្កដ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់បន្ទោសភិក្ខុនោះដោយអនេកបរិយាយ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនបានឆាន់ធ្វើសំឡេងឲ្យឮគ្រូកៗ។
ភិក្ខុមិនត្រូវឆាន់ធ្វើសំឡេងឲ្យឮគ្រូកៗទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ឆាន់ធ្វើសំឡេងឲ្យឮគ្រូកៗ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៧០] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឆាន់លិទ្ធដៃ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆាន់លិទ្ធដៃ។
ភិក្ខុមិនត្រូវឆាន់លិទ្ធដៃទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយឆាន់លិទ្ធដៃ ត្រូវអាបត្តិទុក្កដ។
ID: 636788662056395049
ទៅកាន់ទំព័រ៖