ព្រះត្រៃបិដក ភាគ ០៤

 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 ​[​៤៧៣​]​ ​សម័យ​នោះ​ឯង​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ ​ទ្រង់​គង់នៅ​ភេ​សក​ឡា​វន​ ​(​ព្រៃស​ម៉​)​ ​ជាទី​ឲ្យ​អភ័យ​ដល់​សត្វ​ម្រឹគ​ ​ទៀប​ក្រុង​សុំ​សុ​មារ​គិ​រៈ​ ​ក្នុង​ដែន​ភគ្គៈ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅ​លើ​កោ​កន​ទ​ប្រាសាទ​ ​(​ប្រាសាទ​មាន​សណ្ឋាន​ដូច​ផ្កាឈូក​)​ ​មានដៃ​ប្រឡាក់​ដោយ​អាមិសៈ​ ​ទទួល​ភាជនៈ​ទឹក​សម្រាប់​ឆាន់​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ជា​សក្យ​បុត្ត​ ​មានដៃ​ប្រឡាក់​ដោយ​អាមិសៈ​ ​មិនសមបើ​នឹង​ទទួល​ចាប់​ភាជនៈ​ទឹក​សម្រាប់​ឆាន់​ដូចជា​ពួក​គ្រហស្ថ​ដែល​បរិភោគ​កាមគុណ​សោះ​។​ ​ពួក​ភិក្ខុ​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងឡាយ​ ​មានដៃ​ប្រឡាក់​ដោយ​អាមិសៈ​ ​មិនសមបើ​នឹង​ហ៊ាន​ទទួល​ភាជនៈ​ទឹក​សម្រាប់​ឆាន់​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ភិក្ខុ​ទាំងឡាយ​មានដៃ​ប្រឡាក់​ដោយ​អាមិសៈ​ ​ទទួល​ភាជនៈ​ទឹក​សម្រាប់​ឆាន់​ ​ពិតមែន​ឬ​។​ ​
ថយ | ទំព័រទី ៤៧៣ | បន្ទាប់
ID: 636788663044781582
ទៅកាន់ទំព័រ៖