ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុទាំងនោះក៏ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះមានដៃប្រឡាក់ដោយអាមិសៈ មិនសមបើនឹងទទួលភាជនៈទឹកសម្រាប់ឆាន់សោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬពួកជនដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញមានដៃប្រឡាក់ដោយអាមិសៈ នឹងមិនទទួលភាជនៈទឹកសម្រាប់ឆាន់។
ភិក្ខុមានដៃប្រឡាក់ដោយអាមិសៈ មិនត្រូវទទួលភាជនៈទឹកសម្រាប់ឆាន់ទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ មានដៃប្រឡាក់ដោយអាមិសៈ ទទួលភាជនៈទឹកសម្រាប់ឆាន់ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុទទួលភាជនៈទឹកសម្រាប់ឆាន់ដោយប៉ងថា អញនឹងលាង ឬអញនឹងប្រើគេឲ្យលាង១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៧៤] សម័យនោះឯង ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងភេសកឡាវន (ព្រៃសម៉) ជាទីឲ្យអភ័យដល់សត្វម្រឹគ ទៀប
ID: 636788663639105575
ទៅកាន់ទំព័រ៖