ព្រះត្រៃបិដក ភាគ ០៤

ក្រុង​សុំ​សុ​មារ​គិ​រៈ​ ​ក្នុង​ដែន​ភគ្គៈ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅ​លើ​កោ​កន​ទ​ប្រាសាទ​ ​(​ប្រាសាទ​មាន​សណ្ឋាន​ដូច​ផ្កាឈូក​)​ ​ចាក់ទឹក​ដែល​លាង​បាត្រ​ទាំង​គ្រាប់​បាយ​ទៅ​ក្នុង​ចន្លោះផ្ទះ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ជា​សក្យ​បុត្ត​ ​មិនសមបើ​នឹង​ហ៊ាន​ចាក់ទឹក​ដែល​លាង​បាត្រ​ទាំង​គ្រាប់​បាយ​ទៅ​ក្នុង​ចន្លោះផ្ទះ​ ​ដូចជា​គ្រហស្ថ​ដែល​បរិភោគ​កាមគុណ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងឡាយ​ ​មិនសមបើ​នឹង​ហ៊ាន​ចាក់ទឹក​ដែល​លាង​បាត្រ​ទាំង​គ្រាប់​បាយ​ទៅ​ក្នុង​ចន្លោះផ្ទះ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ភិក្ខុ​ទាំងឡាយ​ចាក់ទឹក​លាង​បាត្រ​ទាំង​គ្រាប់​បាយ​ទៅ​ក្នុង​ចន្លោះផ្ទះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​ ​មិនសមបើ​នឹង​ហ៊ាន​ចាក់ទឹក​លាង​បាត្រ​ទាំង​គ្រាប់​បាយ​ទៅ​ក្នុង​ចន្លោះផ្ទះ​សោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនបាន​ដឹកនាំ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លា​ឡើង​ ​ឬ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​កាន់តែ​
ថយ | ទំព័រទី ៤៧៥ | បន្ទាប់
ID: 636788664289782792
ទៅកាន់ទំព័រ៖