ព្រះត្រៃបិដក ភាគ ០៤
ជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនចាក់ទឹកលាងបាត្រទាំងគ្រាប់បាយទៅក្នុងចន្លោះផ្ទះ។
ភិក្ខុមិនត្រូវចាក់ទឹកលាងបាត្រទាំងគ្រាប់បាយទៅក្នុងចន្លោះផ្ទះទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ចាក់ទឹកលាងបាត្រទាំងគ្រាប់បាយទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុប្រមូលគ្រាប់បាយមកផ្តុំគ្នា ហើយសម្រិតចោលតែទឹកក្តី ភិក្ខុច្របាច់គ្រាប់បាយឲ្យរលាយជាទឹកហើយ ចាក់ចោលទាំងអស់ក្តី ភិក្ខុចាក់ទឹកលាងបាត្រទាំងគ្រាប់បាយទៅក្នុងភាជនៈ (កន្ថោរ)ក្តី ភិក្ខុនាំយកទឹកលាងបាត្រទាំងគ្រាប់បាយទៅចាក់ចោលក្រៅក្តី១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
ធម្មទេសនាបដិសំយុត្ត មាន១៦សិក្ខាបទ
[៤៧៥] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំដែងធម៌ដល់មនុស្សមានឆត្រនៅក្នុងដៃ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល
ID: 636788664863055581
ទៅកាន់ទំព័រ៖