ព្រះត្រៃបិដក ភាគ ០៤
បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងហ៊ានសំដែងធម៌ដល់មនុស្សមានឆត្រនៅក្នុងដៃសោះ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយសំដែងធម៌ដល់មនុស្សមានឆត្រនៅក្នុងដៃ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយ មិនគួរនឹងសំដែងធម៌ដល់មនុស្សមានឆត្រនៅក្នុងដៃទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬពួកជនដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សមានឆត្រនៅក្នុងដៃ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បានបញ្ញត្តហើយដល់ពួកភិក្ខុយ៉ាងនេះ។
[៤៧៦] សម័យនោះឯង ភិក្ខុទាំងឡាយរង្កៀសក្នុងការសំដែងធម៌ដល់មនុស្សឈឺមានឆត្រនៅក្នុងដៃ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តមិនសមបើនឹងមិនសំដែងធម៌ដល់មនុស្សឈឺមានឆត្រនៅក្នុងដៃសោះ។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ វេលានោះ ភិក្ខុទាំង
ID: 636788665206675235
ទៅកាន់ទំព័រ៖