ព្រះត្រៃបិដក ភាគ ០៤

 ភិក្ខុ​មិន​ត្រូវ​សំដែងធម៌​ដល់​មនុស្ស​គ្មាន​ជម្ងឺ​ ​មាន​ឆត្រ​នៅក្នុង​ដៃទេ​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​សំដែងធម៌​ដល់​មនុស្ស​គ្មាន​ជម្ងឺ​ ​មាន​ឆត្រ​នៅក្នុង​ដៃ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 ​[​៤៧៧​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​សំដែងធម៌​ដល់​មនុស្ស​មាន​ដំបង​នៅក្នុង​ដៃ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​មិន​សំដែងធម៌​ដល់​មនុស្ស​គ្មាន​ជម្ងឺ​មាន​ដំបង​នៅក្នុង​ដៃ​។​ ​
 ដែល​ហៅថា​ ​ដំបង​ ​បាន​ដល់​ដំបង​ប្រវែង៤ហត្ថមជ្ឈិមបុរស​។​ ​វែង​ជាង៤ហត្ថ​នោះ​ ​ក៏​មិន​ហៅថា​ដំបង​ ​ខ្លី​ជាង៤ហត្ថ​នោះ​ ​ក៏​មិន​ហៅថា​ដំបង​ដែរ​។​ ​ភិក្ខុ​មិន​ត្រូវ​សំដែងធម៌​ដល់​មនុស្ស​គ្មាន​ជម្ងឺ​ ​មាន​ដំបង​នៅក្នុង​ដៃទេ​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​សំដែងធម៌​ដល់​មនុស្ស​គ្មាន​ជម្ងឺ​ ​មាន​ដំបង​នៅក្នុង​ដៃ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។
ថយ | ទំព័រទី ៤៧៩ | បន្ទាប់
ID: 636788666294557458
ទៅកាន់ទំព័រ៖