ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុមិនត្រូវសំដែងធម៌ដល់មនុស្សគ្មានជម្ងឺ ពាក់ស្បែកជើងទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ សំដែងធម៌ដល់មនុស្សគ្មានជម្ងឺ ជាន់លើស្បែកជើងក្តី ពាក់ក្តី ដោះបង្ហើបកែងបន្តិចក្តី ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៨២] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំដែងធម៌ដល់មនុស្សនៅលើយាន។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺនៅលើយានទេ។
ដែលហៅថា យាន គឺសំដៅយក វ
(១) រថ រទេះ រថទ្រង់គ្រឿង
(២) គ្រែស្នែង និងអង្រឹង។ ភិក្ខុមិនត្រូវសំដែងធម៌ដល់មនុស្សគ្មានជម្ងឺ នៅលើយានទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ សំដែងធម៌ដល់មនុស្សគ្មានជម្ងឺ នៅលើយាន ត្រូវអាបត្តិទុក្កដ។
(១) អដ្ឋកថា យានជំនិះដែលគេប្រក់ដំបូលខាងលើមានសណ្ឋានដូចជាមណ្ឌប ។ (២) ទាំងពីរខាងនៃរថនោះ គេពាក់បង្កង់សុទ្ធសឹងតែធ្វើពីរបស់ល្អៗ មានមាសប្រាក់ជាដើម មានទ្រង់ទ្រាយដូចជាស្លាបគ្រុឌ។
ID: 636788668362585743
ទៅកាន់ទំព័រ៖