ព្រះត្រៃបិដក ភាគ ០៤

 ភិក្ខុ​មិន​ត្រូវ​អង្គុយ​ផ្ទាល់​នឹង​ផែនដី​ ​ហើយ​សំដែងធម៌​ដល់​មនុស្ស​គ្មាន​ជម្ងឺ​ ​អង្គុយ​នៅ​លើ​អាសនៈ​ទេ​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​អង្គុយ​នៅ​លើ​ផែនដី​ ​ហើយ​សំដែងធម៌​ដល់​មនុស្ស​គ្មាន​ជម្ងឺ​ ​អង្គុយ​នៅ​លើ​អាសនៈ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 ​[​៤៨៨​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​អង្គុយ​លើ​អាសនៈ​ទាប​ ​ហើយ​សំដែងធម៌​ដល់​មនុស្ស​អង្គុយ​នៅ​លើ​អាសនៈ​ខ្ពស់​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិនសមបើ​នឹង​អង្គុយ​លើ​អាសនៈ​ទាប​ ​ហើយ​សំដែងធម៌​ដល់​មនុស្ស​អង្គុយ​លើ​អាសនៈ​ខ្ពស់​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​អ្នក​ទាំងឡាយ​អង្គុយ​លើ​អាសនៈ​ទាប​ ​ហើយ​សំដែងធម៌​ដល់​មនុស្ស​អង្គុយ​លើ​អាសនៈ​ខ្ពស់​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិន​គួរ​នឹង​អង្គុយ​
ថយ | ទំព័រទី ៤៨៧ | បន្ទាប់
ID: 636788670395612025
ទៅកាន់ទំព័រ៖