ព្រះត្រៃបិដក ភាគ ០៤
ហើយក៏រៀននូវមន្ត។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ បុរសចណ្ឌាលនោះមានសេចក្តីរិះគិតយ៉ាងនេះថា ស្តេចណាគង់លើអាសនៈខ្ពស់ហើយរៀននូវមន្ត ស្តេចនេះឯង ហៅថាមិនប្រកបដោយធម៌ឡើយ។ ម្យ៉ាងទៀត ព្រាហ្មណ៍ណាអង្គុយលើអាសនៈទាប ហើយបង្ហាញមន្តដល់មនុស្សដែលអង្គុយលើអាសនៈខ្ពស់ ព្រាហ្មណ៍នេះឯងហៅថា មិនប្រកបដោយធម៌ដែរ ចំណែកខ្លួនអញដែលមកលួចផ្លែស្វាយរបស់ស្តេច ព្រោះហេតុអំពីស្រី អញនេះឯង ក៏ហៅថាមិនប្រកបដោយធម៌ដែរ ឯច្បាប់ទាំងនេះ វាច្រឡូកច្រឡំគ្នាអស់ហើយ។ បុរសនោះគិតដូច្នោះហើយ ក៏លោតចុះពីដើមស្វាយមកក្នុងទីនោះឯង (ហើយពោលគាថា) ថា
ព្រាហ្មណ៍ណាបង្ហាញមន្ត(ដល់ស្តេច)ក្តី
ស្តេចអង្គណារៀនមន្តមិនប្រកបដោយធម៌ក្តី
ជនទាំងពីរនោះ ឈ្មោះថាមិនស្គាល់នូវហេតុ
ជនទាំងពីរនោះឈ្មោះថា មិនដឹងនូវផល។
ព្រាហ្មណ៍ក៏ពោលគាថាតបវិញថា
(នែអ្នកចណ្ឌាល) ខ្ញុំបានទទួលទានបាយអង្ករស្រូវសាលីដែលលាយដោយសាច់ដ៏ស្អាតរបស់ស្តេច (ជារាល់ថ្ងៃ) ព្រោះហេតុនោះ ខ្ញុំនឹងប្រព្រឹត្
ត
ID: 636788671358687110
ទៅកាន់ទំព័រ៖