ព្រះត្រៃបិដក ភាគ ០៤
ទៅក្នុងធម៌នោះមិនបានទេ (តែខ្ញុំដឹងថា) ធម៌នេះពួកព្រះអរិយៈតែងសរសើរហើយ។
ឯបុរសចណ្ឌាលក៏ពោលគាថាតបវិញថា
បពិត្រព្រាហ្មណ៍ ការដែលបានទ្រព្យ និងបានយសបែបនោះ ពាក្យនិន្ទាតែងមាន (ជាធម្មតា) ម្យ៉ាងទៀត ការចិញ្ចឹមជីវិតដែលមិនប្រព្រឹត្តតាមធម៌ ជាហេតុនាំឲ្យធ្លាក់ចុះទៅក្នុងអបាយ បពិត្រមហាព្រហ្ម អ្នកឯងចូរវៀរចេញ សូម្បីពួកសត្វដទៃក៏គង់តែចំអិនបាយបរិភោគ (ដូចគ្នាទេ) អ្នកកុំប្រព្រឹត្តឲ្យខុសធម៌នោះឡើយ បើអ្នកប្រព្រឹត្តខុសធម៌ហើយ មុខជានឹងបែកធ្លាយដូចជាក្អមទឹកមិនខានទេ។
[៤៩០] ម្នាលភិក្ខុទាំងឡាយ សូម្បីតែក្នុងគ្រានោះ បុគ្គលអង្គុយលើអាសនៈទាប ហើយបង្ហាញមន្តដល់បុគ្គលដែលអង្គុយលើអាសនៈខ្ពស់នោះ ម្តេចក៏គង់ជាទីមិនគាប់ចិត្តដល់តថាគត នឹងនិយាយទៅថ្វីដល់បុគ្គលដែលអង្គុយលើអាសនៈទាប ហើយសំដែងធម៌ដល់បុគ្គលដែលអង្គុយលើអាសនៈខ្ពស់ ក្នុងកាលឥឡូវនេះ ក៏រឹងរឹតតែមិនបានជាទីគាប់ចិត្តតថាគតក្រៃពេក ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ពួកជនដែល
ID: 636788671837874518
ទៅកាន់ទំព័រ៖