ព្រះត្រៃបិដក ភាគ ០៤
មិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនអង្គុយលើអាសនៈទាប ហើយសំដែងធម៌ដល់មនុស្សគ្មានជម្ងឺអង្គុយលើអាសនៈខ្ពស់។
ភិក្ខុមិនគប្បីអង្គុយលើអាសនៈទាប ហើយសំដែងធម៌ដល់មនុស្សគ្មានជម្ងឺ អង្គុយលើអាសនៈខ្ពស់ទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ អង្គុយលើអាសនៈទាប ហើយសំដែងធម៌ដល់មនុស្សគ្មានជម្ងឺ អង្គុយលើអាសនៈខ្ពស់ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៩១] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឈរសំដែងធម៌ដល់មនុស្សអង្គុយ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឈរសំដែងធម៌ដល់មនុស្សគ្មានជម្ងឺដែលអង្គុយ។
ភិក្ខុមិនត្រូវឈរសំដែងធម៌ដល់មនុស្សគ្មានជម្ងឺអង្គុយទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយឈរសំដែងធម៌ដល់មនុស្សគ្មានជម្ងឺ អង្គុយនៅ ត្រូវអាបត្តិទុក្កដ។
ID: 636788672490621853
ទៅកាន់ទំព័រ៖