ព្រះត្រៃបិដក ភាគ ០៤

 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 [​៤៩២​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ដើរ​ខាងក្រោយ​ ​សំដែងធម៌​ដល់​មនុស្ស​ដើរ​ខាងមុខ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​មិន​ដើរ​ខាងក្រោយ​ ​សំដែងធម៌​ដល់​មនុស្ស​គ្មាន​ជម្ងឺ​ដើរ​ខាងមុខ​។​ ​
 ភិក្ខុ​មិន​ត្រូវ​ដើរ​ខាងក្រោយ​ ​សំដែងធម៌​ដល់​មនុស្ស​គ្មាន​ជម្ងឺ​ ​ដើរ​ខាងមុខ​ទេ​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ដើរ​ខាងក្រោយ​ ​ហើយ​សំដែងធម៌​ដល់​មនុស្ស​គ្មាន​ជម្ងឺ​ ​ដើរ​ខាងមុខ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 [​៤៩៣​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ដើរ​ក្រៅ​ផ្លូវ​ ​សំដែងធម៌​ដល់​មនុស្ស​ដើរតាម​ផ្លូវ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​មិន​ដើរ​ក្រៅ​ផ្លូវ​ ​សំដែងធម៌​ដល់​មនុស្ស​គ្មាន​ជម្ងឺ​ដើរតាម​ផ្លូវ​។​ ​
ថយ | ទំព័រទី ៤៩២ | បន្ទាប់
ID: 636788673053414043
ទៅកាន់ទំព័រ៖