ព្រះត្រៃបិដក ភាគ ០៤
[៤៩៥] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបន្ទោបង់ឧច្ចារៈខ្លះ បស្សាវៈខ្លះ ស្តោះទឹកមាត់ខ្លះ លើស្មៅស្រស់ ឬឈើស្រស់។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញគ្មានជម្ងឺ នឹងមិនបន្ទោបង់ឧច្ចារៈ ឬបស្សាវៈ ឬស្តោះទឹកមាត់លើស្មៅស្រស់ ឬឈើស្រស់។
ភិក្ខុគ្មានជម្ងឺ មិនត្រូវបន្ទោបង់ឧច្ចារៈ ឬបស្សាវៈ ឬស្តោះទឹកមាត់លើស្មៅស្រស់ និងឈើស្រស់ទេ។ ភិក្ខុណាគ្មានជម្ងឺ អាស្រ័យសេចក្តីមិនអើពើ ហើយបន្ទោបង់ឧច្ចារៈ ឬបស្សាវៈ ឬស្តោះទឹកមាត់លើស្មៅស្រស់ ឬឈើស្រស់ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ឧច្ចារៈ ឬបស្សាវៈ ឬទឹកមាត់ដែលភិក្ខុបន្ទោបង់ទៅលើទីដែលប្រាសចាកវត្ថុស្រស់ ហើយហូរទៅត្រង់ទីដែលមានស្មៅស្រស់ ឬឈើស្រស់១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៩៦] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ វេលានោះឯង
ID: 636788674035910238
ទៅកាន់ទំព័រ៖