ព្រះត្រៃបិដក ភាគ ០៤

ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បន្ទោបង់​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ស្តោះ​ទឹកមាត់​ដាក់លើ​ទឹក​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្ត​ ​មិនសមបើ​នឹង​ហ៊ាន​បន្ទោបង់​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ស្តោះ​ទឹកមាត់​ខ្លះ​ដាក់លើ​ទឹក​ ​ដូចជា​ពួក​គ្រហស្ថ​អ្នក​បរិភោគ​កាមគុណ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិនសមបើ​នឹង​បន្ទោបង់​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ស្តោះ​ទឹកមាត់​ខ្លះ​ដាក់លើ​ទឹក​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​បន្ទោបង់​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ស្តោះ​ទឹកមាត់​ខ្លះ​ដាក់លើ​ទឹក​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិន​គួរ​នឹង​បន្ទោបង់​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ស្តោះ​ទឹកមាត់​ខ្លះ​ដាក់លើ​ទឹក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនជា​ទី​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​កាន់តែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំង​
ថយ | ទំព័រទី ៤៩៥ | បន្ទាប់
ID: 636788674280694239
ទៅកាន់ទំព័រ៖