ព្រះត្រៃបិដក ភាគ ០៤

ឡាយ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​មិនបាន​បន្ទោបង់​ឧច្ចារៈ​ ​ឬ​បស្សាវៈ​ ​ឬ​ស្តោះ​ទឹកមាត់​ដាក់លើ​ទឹក​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ចំពោះ​ពួក​ភិក្ខុ​យ៉ាងនេះ​។​ ​
 [​៤៩៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​ជម្ងឺ​ ​នឹក​រង្កៀស​នឹង​ការ​បន្ទោបង់​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ស្តោះ​ទឹកមាត់​ដាក់លើ​ទឹក​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ក្នុង​វេលា​នោះ​ ​រួច​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ដោយ​ព្រះពុទ្ធដីកា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត្ត​ឲ្យ​ភិក្ខុ​ដែល​មាន​ជម្ងឺ​ ​បន្ទោបង់​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ស្តោះ​ទឹកមាត់​ខ្លះ​ដាក់លើ​ទឹកបាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​គ្មាន​ជម្ងឺ​ ​នឹង​មិន​បន្ទោបង់​ឧច្ចារៈ​ ​ឬ​បស្សាវៈ​ ​ឬ​ស្តោះ​ទឹកមាត់​ដាក់លើ​ទឹក​។​
ថយ | ទំព័រទី ៤៩៦ | បន្ទាប់
ID: 636788674640034792
ទៅកាន់ទំព័រ៖