ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុគ្មានជម្ងឺ មិនត្រូវបន្ទោបង់ឧច្ចារៈ ឬបស្សាវៈ ឬស្តោះទឹកមាត់ដាក់លើទឹកទេ។ ភិក្ខុណាគ្មានជម្ងឺ អាស្រ័យសេចក្តីមិនអើពើ ហើយបន្ទោបង់ឧច្ចារៈ ឬបស្សាវៈ ឬស្តោះទឹកមាត់ដាក់លើទឹក ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ឧច្ចារៈ ឬបស្សាវៈ ឬទឹកមាត់ដែលភិក្ខុបន្ទោបង់ដាក់លើគោក ហើយហូរទៅក្នុងទឹក១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
បាទុកាវគ្គទី៧ ចប់។
ID: 636788674992624959
ទៅកាន់ទំព័រ៖