ព្រះត្រៃបិដក ភាគ ០៤

ន​ឆ​មា​ទេ​សន១​ ​ននី​ចា​សន​ទេ​សន១​ ​​ន​ឋិត​ទេ​សន១​ ​នប​ច្ឆ​តោ​ទេ​សន១​ ​​ន​ឧប្ប​ថ​ទេ​សន១​ ​ន​ឋិត​ករណ១​ ​​ន​ហរិត​ករណ១​ ​ន​ឧទក​ករណ១​។​​វគ្គ​ទាំង៧នេះ​គឺ​ ​បរិមណ្ឌល​វគ្គ១​ ​ន​ឧជ្ជ​គ្ឃិ​ក​វគ្គ១​ ​​ន​ខម្ភ​កត​វគ្គ១​ ​ន​សក្ក​ច្ច​វគ្គ១​ ​នា​ហដ​វគ្គ១​ ​​ន​សុ​រុ​សុ​រុ​វគ្គ១​ ​នបា​ទុ​កាវ​គ្គ១​។​ ​

​សេ​ក្ខិយ​វត្ត​ទាំង៧៥សិក្ខាបទ​(​នេះ​)​ ​ព្រះ​គោតម​ដ៏​មានយស​ ​ជា​ទេវតា​ក្រៃលែង​ជាង​ទេវតា​ ​បាន​បញ្ញត្ត​ហើយ​ ​ដើម្បីឲ្យ​ពួក​សាវក​សិក្សា​តាម​។​
 ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​វត្ត​ដែល​គប្បី​សិក្សា​ទាំងឡាយ​ ​ខ្ញុំ​បាន​សំដែង​ឡើង​ហើយ​។​ ​ខ្ញុំ​សូម​សួរ​អស់លោក​ដ៏​មាន​អាយុ​ក្នុង​សេ​ក្ខិយ​វត្ត​ទាំងនោះ​ ​លោក​ទាំងឡាយ​បរិសុទ្ធ​ហើយ​ឬ​ ​ខ្ញុំ​សួរ​ជា​គំរប់​ពីរ​ដង​ផង​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​ ​ខ្ញុំ​សួរ​ជា​គំរប់​បីដង​ផង​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​ ​អស់លោក​ដ៏​មាន​អាយុ​ជា​អ្នក​បរិសុទ្ធ​ក្នុង​សេ​ក្ខិយ​វត្ត​ទាំងនេះ​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​អស់លោក​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​សេចក្តី​ ​បរិសុទ្ធ​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​

​សេ​ក្ខិ​យក​ណ្ឌ​ ​ចប់​។​

ថយ | ទំព័រទី ៥០០ | បន្ទាប់
ID: 636788676595896661
ទៅកាន់ទំព័រ៖